• shida sakura

មូលហេតុ ៤ យ៉ាង និមិ្មតសញ្ញា/អត្តសញ្ញាណ សំខាន់សម្រាប់អាជីវកម្មរបស់អ្នក


1. និមិ្មតសញ្ញាបង្កើនចំនាប់អារម្មណ៍


ការប្រើនិមិត្តសញ្ញាដំណាងធ្វើអោយក្រុមហ៊ុន ទទួលបានចំណាប់អារម្មណ៏ច្រើន និង ទទួលស្គាល់ពីអតិថិជន។

ស្លាកសញ្ញា (logo) ជាចំនុចមួយសំខាន់បំផុតនៃអត្តសញ្ញាណ (brand identity) ក៏ដូចជាមុខមាត់របស់ក្រុមហ៊ុន។ នេះជាមូលហេតុដែលយើងត្រូវការអ្នករចនាអាជីពដើម្បីរចនាស្លាកសញ្ញា ឲ្យល្អបំផុត។ ស្លាកសញ្ញារបស់អ្នកគួរតែមានអនុភាព ដែលធ្វើឲ្យមនុស្សងាយចាំ ឃើញភ្លាមចាប់អារម្មណ៍ភ្លាម ងាយស្រួលប្រើប្រាស់បានគ្រប់ស្ថានការ និង កាលះទេសះ។



2. និមិ្មតសញ្ញាបង្កើនគុណតម្លៃ


និមិ្មតសញ្ញាមានសារៈសំខាន់សំរាប់ បង្កើនតម្លៃខ្លួន និងសំរាប់អាជីវកម្មនាពេលអនាគត ដែលមានទិសដោច្បាស់លាស់ ហើយនិមិ្មតសញ្ញាដែលបានបង្កើតឡើងយ៉ាងម៉ត់ចត់អាចបង្កើនតម្លៃអាជីវកម្មដោយផ្តល់ឱ្យក្រុមហ៊ុននូវអានុភាពកាន់តែច្រើននៅក្នុងឧស្សាហកម្មនោះ។



3. និមិ្មតសញ្ញាបង្កើនអតិថិជន និង ទំនុកចិត្តក្នុងទីផ្សារ


និមិ្មតសញ្ញាដែលគួរអោយចាប់អារម្មណ៍ និងរចនាបានស្អាតសមរម្យ ទាក់ទាញអារម្មណ៍អតិថិជន។ ផលិតផលម៉ាកសញ្ញាល្បីនិង អត្តសញ្ញាណច្បាស់លាស់ ធ្វើឲ្យអតិថិជនមានអារម្មណ៏ចង់ទិញ ព្រោះ ពួកគេស្គាល់ក្រុមហ៊ុននេះច្បាស់ និង ទទួលស្គាល់ច្រើន។ ទំនុកចិត្ត ដែលទទួលបានពីទំនិញល្អ ផ្លាកសញ្ញាត្រឹមត្រូវ ភ្ងៀវនឹងនិយាយតគ្នាពីម្នាក់ទៅម្នាក់ទៀត។



4. បង្កើនមោទនភាព និង សេចក្តីទុកចិត្ត ដល់បុគ្គលិក


នៅពេលដែលបុគ្គលិកធ្វើការឱ្យក្រុមហ៊ុនដែលមានអត្តសញ្ញាណច្បាស់លាស់ត្រឹមត្រូវ ពួកគេនឹងពេញចិត្តកន្លែងធ្វើការរបស់ពួកគេ និងចំពោះការងារដែលកំពុងធ្វើ ព្រមទាំងមានអារម្មណ៍ធ្វើការជាក្រុមដែលមានគោលដៅច្បាស់លាស់តែមួយ។ បុគ្គលិកប្រឹងប្រែងធ្វើការកាន់តែខ្លាំង និងជួយផ្សព្វផ្សាយណែនាំពីមួយទៅមួយព្រោះពួកគេមានមោទនភាពដែលជាផ្នែកមួយរបស់ក្រុមហ៊ុន។



ខាងក្រោមនេះគឺឧទាហរណ៍ខ្លះ ដែលបង្ហាញពីស្នាដៃរចនានិមិត្តសញ្ញាអោយភ្ញៀវរបស់យើង (រូបភាព)



(វីដេអូ)


https://youtu.be/VpB_4g_1gRQ



មានចំណាប់អារម្មណ៍សូមទាក់ទងតាមរយៈ លេខទូរស័ព្ទ

(+855) 010 787 229 / 010 263 607/ 093 940 530 អ៊ីមែល info@breaddesignstudio.com Instagram @breaddesignmedia គេហទំព័រ breaddesignstudio.com