ហេតុអ្វីត្រូវការអ្នកជំនាញថតរូប?
Updated: Jun 12, 2020
អ្នកថតរូបជំនាញចាំបាច់សម្រាប់អាជីវកម្មរបស់អ្នក។ ហេតុអ្វី?
ការថតរូបជួយឲ្យ អតិថិជនស្គាល់អ្នកកាន់តែច្បាស់ និងបែងចែកអ្នកដាច់ចេញពីអាជីវកម្មដែលស្រដៀងគ្នាផ្សេងទៀតជាច្រើន, ព្រមទាំងបង្កើនគុណភាពអាជីវកម្ម, ទទួលបានការចាប់អារម្មណ៏ច្រើនក្នុងគេហទំព័រ និងអាចទទួលបានការចែករំលែកច្រើនលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ។
ដូចគ្នានេះដែរ, ជាមួយនឹងគុណភាពខ្ពស់របស់រូបភាពដែលទទួលបាន អាចឲ្យអ្នកយកទៅប្រើប្រាស់បានច្រើន platform (គេហទំព័រ,ប្រព័ន្ធផ្សព្វផ្សាយសង្គម,បោះពុម្ព ...) ក្លាយជាឆ្អឹងខ្នងដ៏រឹងមាំសំរាប់អត្តសញ្ញាណម៉ាករបស់លោកអ្នក។
ហេតុផល៤ យ៉ាងដែលអ្នកត្រូវការអ្នកជំនាញថតរូបក្នុងអាជីវកម្មរបស់អ្នក៖
១, រូបថតតំណាង ឲ្យ ម៉ាករបស់អ្នក
តម្លៃបានធ្វើឲ្យម្ចាស់អាជីវកម្ម ថតរូបដោយខ្លួនឯងឬរកវិធីផ្សេងៗ ដើម្បីចៀសវាងការចំនាយទៅលើអ្នកថតរូបអាជីព។ ប្រសិនបើអ្នកគិតដូចនេះត្រូវចាំថា 'រូបថតតំណាងម៉ាករបស់អ្នក' ។ រូបថតដែលគ្មានគុណភាពនិងមិនមានជំនាញវិជ្ជាជីវៈ បញ្ជាក់ពីក្រុមហ៊ុន, ផលិតផលនិងសេវាកម្មរបស់អ្នក។
អ្នកប្រហែលជាធ្លាប់លឺឃ្លាថា “រូបថតមានតម្លៃស្មើរមួយពាន់ពាក្យ” - ឬអាចច្រើនជាងនេះ។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយ អ្នកអាចបង្ហាញអតិថិជនរបស់អ្នកនូវអ្វីដែលអ្នកត្រូវផ្តល់ជូន តាមរូបភាពគួរឱ្យចងចាំ ជាងព័ត៌មានដែលបានសរសេរ។ ខ្លឹមសារគឺជាអ្វីៗទាំងអស់ ប៉ុន្តែអ្វីដែលមនុស្សជាច្រើនមិនបានដឹងនោះគឺ រូបភាពទាំងនោះជាខ្លឹមសារដ៏មានអត្ដន័យដោយមិនចាំបាច់បកស្រាយច្រើន។
នៅសម័យអ៊ិនធឺរណែតនេះ រូបថតពិតជាមានសារៈសំខាន់នៅក្នុងជីវិតរស់នៅ។
២ , គុណភាព និង អត្តសញ្ញាណ
អ្នកថតរូបអាជីពមិនត្រឹមតែអាចផ្ដល់ឲ្យអ្នក នូវរូបភាពស្អាត ពន្លឺល្អនោះទេ លើសពីនេះទៀតពួកគាត់អាចរិះរកគំនិតច្នៃប្រឌិត ដើម្បីបង្ហាញភាពខុសប្លែកនៃម៉ាករបស់អ្នក និងបង្ហាញអត្តសញ្ញាណរបស់អ្នកឲ្យកាន់តែច្បាស់ទៅអតិថិជន។
បន្ថែមពីនេះទៀតការប្រើប្រាស់គ្រឿងបរិក្ខារល្អៗ ផ្តល់ជូននូវរូបភាពដែលមានគុណភាពខ្ពស់។
ឧទាហរណ៍ប្រសិនបើអ្នកលក់ផលិតផលដែលល្អគួរឱ្យចាប់អារម្មណ៍បំផុត ប៉ុន្តែប្រសិនបើការថតរូបរបស់អ្នកគ្មានគុណភាព, ផលិតផលរបស់អ្នកនឹងមើលទៅអន់ដូចគ្នា។
យោងតាមការសិក្សា ការសម្រេចចិត្តភាគច្រើនរបស់អ្នកប្រើប្រាស់គឺ ពឹងផ្អែកលើរូបភាពផលិតផលដែលបានបង្ហាញ។
៣, បង្ហាញអតិថិជនថាអ្នកគឺ ពិតប្រាកដ និងអាចទុកចិត្តបាន
ក្រុមហ៊ុន ឬ ម្ចាស់អាជីវកម្មមួយចំនួនគិតថា រូបថតស្តុកពិតជាជំរើសល្អ, ប៉ុន្តែវាមិនមែនជាវិធីល្អបំផុតដើម្បីបង្ហាញ
ថាអ្នកជានរណាទៅកាន់ទស្សនិកជនរបស់អ្នកទេ។
រូបភាពដែលមិនមែនជារូបពិតប្រាកដរបស់អាជីវកម្ម ឬ សេវាកម្មរបស់អ្នកអាចនឹងធ្វើឱ្យអតិថិជនមានអារម្មណ៍មិនទុកចិត្ត។
អតិថិជន របស់អ្នកចង់ដឹងថាអ្នកជានរណា? រូបភាពស្តុកអាចធ្វើឲ្យមានការយល់ខុសទៅលើផលិតផល / សេវាកម្មរបស់អ្នក។
ការបង្ហាញរូបថតផ្ទាល់អំពីអាជីវកម្ម, មនុស្សពិត ឬ ផលិតផលពិតរបស់អ្នកប្រាកដជាផ្តល់នូវចំណាប់អារម្មណ៍ និងជាវិធីល្អបំផុតដើម្បីបង្កើនការទុកចិត្ត។
4, ចំណេញថវិកា និង ពេលវេលា
ជ្រើសរើសអ្នកជំនាញថតរូប មានន័យថាអ្នកមិនគ្រាន់តែចំណាយថវិកាទៅលើការថតរូបប៉ុណ្ណោះទេ តែក៏ដូចជាពេលវេលាដើម្បីកែរូបថតទាំងនោះដែរ។
អ្នកថតរូបអាជីព ត្រូវស្វែងយល់ច្បាស់ពីប្រធានបទគម្រោង និងស្ទីលអាជីវកម្មរបស់អ្នកដើម្បីទទួលបានរូបភាពដ៏ត្រឹមត្រូវ និងលទ្ធផលល្អបំផុត។ ការកែច្នៃដ៏ជំនាញអាចធ្វើឲ្យរូបភាពដូចរសរវើក។
ការពិគ្រោះយោបល់ជាមួយជាងថតរូបរបស់អ្នកគឺជាកត្តាចាំបាច់ គឺជួយឲ្យអ្នកចំណេញពេលវេលានិងមិនមានកំហុសកើតឡើងនៅពេលក្រោយ។ ពេលខ្លះគំនិតរបស់យើង មិនត្រូវជាមួយនឹងភាពជាក់ស្ដែងនៅខាងក្រៅ អាចមើលទៅចម្លែក ឬ មិនសមរម្យ ប៉ុន្តែបើសិនជាអ្នកពិភាក្សាជាមួយអ្នកថតរូបអាជីពនឹងជួយកាត់បន្ថយភាពឈឺក្បាលបានយ៉ាងច្រើន។ ពួកគេដឹងពីអ្វីដែលត្រូវធ្វើ។
ខាងក្រោមនេះគឺជាឧទាហរណ៍រូបថតដោយអ្នកជំនាញ







មានចំណាប់អារម្មណ៍សូមទាក់ទងតាមរយៈ លេខទូរស័ព្ទ
(+855) 010 787 229 / 010 263 607/ 093 940 530 អ៊ីមែល info@breaddesignstudio.com Instagram @breaddesignmedia គេហទំព័រ breaddesignstudio.com